សំណួរពេញនិយមបំផុត
Discover គឺជាគេហទំព័រចល័តនិងកម្មវិធី Android មួយ ដែលអ្នកអាចប្រើដើម្បីរុករកអ៊ីនធឺណិតនៅលើទូរសព្ទចល័តរបស់អ្នកដោយប្រើទិន្នន័យឥតគិតថ្លៃមកពីប្រតិបត្តិករទូរសព្ទចល័តដែលចូលរួមមួយ។ ប្រតិបត្តិករទូរសព្ទចល័តដែលចូលរួមនឹងផ្ដល់ជូនអ្នកនូវទិន្នន័យឥតគិតថ្លៃមួយចំនួន ដើម្បីប្រើក្នុងមួយថ្ងៃ សប្ដាហ៍ ឬខែ។
ដើម្បីផ្តល់ជូនកម្មវិធីប្រកបដោយនិរន្តភាពជាមួយដៃគូប្រតិបត្តិករទូរសព្ទចល័តរបស់យើង Discover គាំទ្រតែចរាចរណ៍កម្រិតបញ្ជូនទាបប៉ុណ្ណោះ នៅពេលប្រើទិន្នន័យឥតគិតថ្លៃ។ មុខងារមួយចំនួន ដែលរួមមាន វីដេអូ អូឌីយ៉ូ ការស្ទ្រីម ការផ្ទេរឯកសារ ឬប្រភេទចរាចរណ៍ជាក់លាក់ផ្សេងទៀតដែលប្រើទិន្នន័យច្រើន មិនត្រូវបានគាំទ្រទេ នៅពេលប្រើទិន្នន័យឥតគិតថ្លៃ ដូចដែលបានពន្យល់នៅក្នុងចំណុច ព័ត៌មានបច្ចេកទេសអំពី Discover។ អ្នកជានិច្ចកាលអាចជ្រើសរើសប្រើទិន្នន័យចល័តដែលបានទិញពីប្រតិបត្តិករទូរសព្ទចល័តរបស់អ្នកបាន ដើម្បីរុករកវីដេអូនិងអូឌីយ៉ូនៅលើអ៊ីនធឺណិត។ ដើម្បីចាប់ផ្តើមប្រើ Discover អ្នកចាំបាច់ត្រូវប្រើស៊ីមកាតនៅក្នុងទូរសព្ទរបស់អ្នកពីប្រតិបត្តិករទូរសព្ទចល័តដែលចូលរួម។
មុខងារនេះគឺមានតែនៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ។
មុខងារនេះគឺមានតែនៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ។
សេវានេះ គឺអាចប្រើប្រាស់បានតែនៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ។
សេវានេះគឺអាចប្រើប្រាស់បានតែនៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ។